បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២១ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ជនដៃដល់ឈ្មោះ ឈួយ វិរៈ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត បានប្រើប្រាស់ដំបងឈើវាយប្រហារទៅលើជនរងគ្រោះឈ្មោះ គា គីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត បណ្តាលឲ្យរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ករណីនេះ ដោយអនុវត្តតាមបទបញ្ជាលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកឯបក្ខពួកចំនួន២នាក់ទៀត បានរត់គេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕
មតិយោបល់