ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ បានបង្ហើបឲ្យដឹងថា មនុស្ស៩នាក់ហើយដែលត្រូវចាប់ឃាត់ខ្លួនក្រោមបទក្លែងជាមន្ត្រីនគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀន។ ប្រភពដដែលបន្តថា ការដែលចាប់ឃាត់ខ្លួនក្រុមក្លែងឯកសណ្ឋាននគរបាលជាតិនេះគឺផ្តើមចេញពីទំនាស់គ្នាជាមួយកម្លាំងប្រជាការពារ ហើយពួកគេបានអំនួតខ្លួនថាជានគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀន។ បន្ទាប់មកយើងក៏តេសួរទៅខាងមន្ទីរ ហើយខាងមន្ទីរក៏បដិសេធនិងឃាត់ខ្លួនបានជាបន្តបន្ទាប់៩នាក់ហើយ និងរថយន្តទំនើបៗផងដែរ ។ គួររំលឹកថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បានបើកការ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ដែលពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន…
មតិយោបល់