ព័ត៌មានជាតិ

សាហាវណាស់ ក្មេងប្រុសអាយុ ១២ឆ្នាំសោះ ឈ្លោះគ្នាយកកាំបិតកាប់ភាគីម្ខាងទៀត ប៊ិះដាច់ក

ពោធិ៍សាត់: កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីហិង្សាបណ្ដាលមនុស្សរងរបួស។
ជនសង្ស័យឈ្មោះ សូន ភត្រា ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានយកកាំបិតកាប់ ជនរងគ្រោះឈ្មោះ ហ៊ីម ជីនឡុង ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ រងរបួសធ្ងន់។

មូលហេតុ៖ ឈ្លោះគ្នាតិចតួច។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់