ព័ត៌មានជាតិ

ទីតាំងល្បែងស៊ីសង (អាប៉ោង) នៅស្រុកកៀនស្វាយ ត្រូវសមត្ថកិច្ច ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៤នាក់

កណ្ដាលៈ កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ គូវ ផាត ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ ឈើទាល២ ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ច ចុះបង្រ្កាប ល្បែងស៊ីសង (អាប៉ោង)។

ជាលទ្ធផលឃាត់ខ្លួន ជនសង្ស័យចំនួន ០៤ នាក់៖

១. ឈ្មោះ ជា វណ្ណៈ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិចំការចេក ឃុំព្រៃញី ស្រុកសំពៅមាស ខេត្ត ពោធិ៍សាត់ មុខរបរ កសិករ (ឃាត់ខ្លួន) ។
២.ឈ្មោះ អ៊ុចំរើន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ (ឃាត់ខ្លួន)។
៣. ឈ្មោះ ឃុន ធី ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ (ឃាត់ខ្លួន)។
៤. ឈ្មោះ ប៉ិច ឡេងហៃ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
១. មេអាប៉ោងចំនួន ០២
២. ចានអាប៉ោងចំនួន ០១
៣.កម្រាលមានលេខ សម្រាប់ចាក់អាប៉ោងចំនួន ០១
៤. គម្របជ័រពណ៌ក្រហម សម្រាប់គ្របអាប៉ោង ចំនួន ០១
៥.ម៉ូតូមួយគ្រឿង ម៉ាក Scoopy I ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CN-2364
៦. កូនកន្សែងដៃ សម្រាប់ជូតមេអាប៉ោងចំនួន ០២
៧. សៀវភៅ សម្រាប់កត់លេខអាប៉ោងចំនួន ០២ ក្បាល
៨. ចានជ័រតូច ពណ៌ក្រហម សម្រាប់ដាក់ខ្សាច់ទ្រចានអាប៉ោង ចំនួន ០១
៩. ទូរស&ព្ទដៃចំនួន០៣ គ្រឿង ម៉ាក ViVo ពណ៌ខៀវចំនួន ០១ គ្រឿង ម៉ាក NoKia អ៊ិនចុចពិល ចំនួន០២ គ្រឿង ពណ៌ ខ្មៅ ០១ គ្រឿង និងពណ៌ខៀវ ០១ គ្រឿង
១០. ប្រាក់រៀល ចំនួន 60 ម៉ឺនរៀល
១១. ប៉ិចខៀវ ចំនួន ០២ ដើម។

ដំណើររឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ កម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល ធ្វើការល្បាត ក្នុងភូមិសាស្រ្ត ឃុំឈើទាល មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេកំពុងលេងល្បែង ស៊ីសង (អាប៉ោង ) ត្រង់ចំណុចផ្ទះ ឈ្មោះ គូវ ផាត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ នៅផ្ទះ ( ជើងពិកាស្វិតជើងទាំងពីរ) ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដោយពេលដែលឃើញនគរបាល ចុះដល់ អ្នកលេងល្បែងស៊ីសងទាំងអស់នោះ បាននាំគ្នារត់ ប៉ុន្តែកម្លាំងសមត្ថកិច្ច បានឃាត់បានជនសង្ស័យបានចំនួន០៤នាក់ និងវត្ថុតាងដូចបានរៀបរាប់ខាងលើ នៅកន្លែងកើតហេតុ ។
ក្រោយពីធ្វើការបង្រ្កាបរួច កម្លាំងសមត្ថកិច្ចបាននាំយក ជនសង្ស័យទាំង ៤ នាក់ និងវត្ថុតាង មកសាកសួរបន្ត នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគាត់ពិតជាបាននាំគ្នាប្រព្រឹត្តលេងល្បែងស៊ីង (អាប៉ោង) ប្រាកដមែន ទើបកម្លាំងជំនាញ ព្រហ្មទណ្ឌស្រុក កំពង់បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់