ព័ត៌មានជាតិ

រថយន្ត Highlander ជិះ ២នាក់ប្ដីប្រពន្ធសង្ស័យស្រវឹងស្រា បើកបុកចូលផ្ទះអ្នកលក់សាច់ក្លែម នៅខេត្តស្វាយរៀង

ស្វាយរៀង: (ព័ត៌មានបឋម) នៅយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ មានករណីរថយន្តម៉ាក Highlander មួយគ្រឿង ពាក់ផ្លាកលេខ ស្វាយរៀង 2A-4069 ជិះ២នាក់ប្ដីប្រពន្ធសង្ស័យស្រវឹងស្រា បើកបុកចូលផ្ទះពលរដ្ឋលក់សាច់ក្លែម បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោយពីកើតហេតុសមត្ថកិច្ច ក៏បានចុះទៅដល់ទីតាំងអន្តរាគមន៍ផងដែរ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕

មតិយោបល់