កណ្តាលៈ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និង តាមការស្រាវជ្រាវរបស់កម្លាំងជំនាញមូលដ្ឋានស្រុកខ្សាច់កណ្តាលនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានស្រុកដឹកនាំដោយលោក វរសេនីយ៍ត្រី ថេង មករា មេបញ្ជាការមូលដ្ឋានស្រុកខ្សាច់កណ្តល ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោមស្ពានព្រែកតាមាក់ ភូមិ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
ឃាត់ខ្លួនជនសង្សយ័ ឈ្មោះ ផុន រី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន ថ្នាំញៀន ម៉ាទឹកកក ចំនួន៧កញ្ចប់តូច។
បច្ចុប្បន្ន ជនសង្ស័យមន្ទីរជំនាញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់