ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទលួចម៉ូតូនៅសង្កាត់ផ្សារដេប៉ូទី១ កាលពីវេលាម៉ោង៩និង៥០នាទី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ១៨៨ កែង២២៩ ក្រុមទី២៦ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហេង យុទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះលេខ៥៩ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យ: ឈ្មោះ សន រិទ្ធី ឬ ជឿនធី ហៅ ធីរឺក្លូ ភេទប្រុស អាយុ៥៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយបងក្នុងD.N ផ្លូវលេខ១២២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តែផ្ទះពិតប្រាកដនៅភូមិដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកត្រាំង ខេត្តតាកែវ។ ប្រភពបន្តថា ជនសង្ស័ខាងលើ គឺជាមុខសញ្ញាចាស់ លួចម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធធនាគារច្រើនលើក។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០២គ្រឿង១- ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ1FO-2258 (ជារបស់ជនរងគ្រោះ)។ ទី២-ម៉ាកស្កុបពី ពណ៌ស ឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FK-4275(ជារបស់ជនសង្ស័យជិះមកធ្វើសកម្មភាព)។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកចតទុកចាក់សោរនៅមុខសាលាក្វាងចាវ រួចទៅជួយលក់ទឹកអំពៅប្រពន្ធនៅក្បែរនោះ ខណៈកំពុងជួយលក់ប្រព្ធ ស្រាប់តែមើលទៅកន្លែងទុកម៉ូតូ ក៏ឃើញជនសង្ស័យម្នាក់បានអូសម៉ូតូរបស់ខ្លួនចេញពីកន្លែងទុក ចម្ងាយប្រហែល១០
ម៉ែត្រ ដេបញ្ជេះតែមិនឆេះ ភ្លាមនោះជនរងគ្រោះបានស្រែកចោរៗ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្បែរនោះចាប់បានជនសង្ស័យម្នាក់ រួចរាយការណ៍ឲ្យនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ១ ចាត់ការតាមផ្លូវច្បាប់៕




មតិយោបល់