ភ្នំពេញៈ សមត្ថកិច្ចរដ្ឋបាលជលផលទូទាំងប្រទេស បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ បានរុះរើ និងបំផ្លាញចោលនូវវត្ថុតាងបទល្មើសជលផលជាច្រើនប្រភេទ ដែលជនល្មើសបានធ្វើសកម្មភាពលួចនេសាទនៅតាមទន្លេព្រែក និងស្ទឹងបឹងធម្មជាតិ។
ក្រោយប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ របាំងស្បៃមុងប្រវែង ៤២០០ម៉ែត្រ លូស្បៃមុងចំនួន៦០មាត់ របាំងសាច់អួនប្រវែង១៤១០ ម៉ែត្រ លូសាច់អួនចំនួន១៤ បង្គោល ចម្រឹងចំនួន៤១២៥ ដើម មងប្រវែង១២០០ ម៉ែត្រ លែងត្រីចម្រុះចូល ក្នុងធម្មជាតិប្រមាណ២០៦៥ គីឡូក្រាម ដាំដើមរាំងចំនួន០២ដើម។ ក្រៅពីនេះ មានឧបករណ៍ឆក់ត្រី រួមទាំងអាំងវែកទ័រចំនួន០១គ្រឿង ដងឆក់ត្រីចំនួន០២ដើម អាគុយចំនួន០១គ្រឿង និងទូកសា្មច់ចំនួន០១គ្រឿងដែលជនល្មើសធ្វើសកម្មភាពកន្លងមក៕




មតិយោបល់