ព័ត៌មានជាតិ

តៃកុងរថយន្តធុនធំ ចំនួន៥នាក់ ប្រើប្រាស់សារធាតុញៀន ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ០០នាទី កម្លាំងជំនាញដាក់គោលដៅត្រួត ពិនិត្យអ្នកបើករថយន្តធុនធំស្វែងរកសារធាតុញៀន (ធ្វើតេស្តិ៍ទឹកនោម) ត្រង់ចំណុច មុខវត្តចំប៉ា ផ្លូវជាតិលេខ១ ស្ថិតភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ។

ក្នុងករណីនេះត្រួតពិនិត្យអ្នកបើករថយន្តធុនធំ ៦៣ គ្រឿង រកឃើញអ្នកបើកបរមានផ្ទុកសារធាតុញៀនចំនួន ៥នាក់រួមមាន៖
១/ឈ្មោះ នៅ រ៉ាស៊ី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ ស្នាក់នៅ ស្នាក់នៅ សង្កាត់ស្ទឹងមានេជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២/ឈ្មោះ អ៊ុល អ៊ីណាវ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករលើកឥដ្ឋ ស្នាក់នៅភូមិឈើទាល ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៣/ឈ្មោះ ចាយ ចិត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករលើកឥដ្ឋ ស្នាក់នៅភូមិឈើទាល ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៤/ឈ្មោះ ឃីខន ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករលើកឥដ្ឋ ស្នាក់នៅភូមិឈើទាល ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៥/ឈ្មោះ បោន ម៉ាណេ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិខ្ទុម ឃុំកូនក្រៀវ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។

បច្ចុប្បន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញប្រគល់ជូនគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ រក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់