ព័ត៌មានជាតិ

ករណីប្រទះឃើញម៉ូតូមួយគ្រឿងក្នុងទឹកទន្លេស្រែពក មានបងប្អូនណាបាត់ទេ?

រតនគិរី: នៅវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មានករណីប្រទះឃើញម៉ូតូក្នុងទឹកទន្លេស្រែពក។

ម៉ូតូ ១គ្រឿងម៉ាក សូម៉ាអ៊ិច ពណ៌ស លេខម៉ាស៊ីន JF.62E0109855 លេខតួ MLHJE 620XH 5109855 អត់ផ្លាកលេខ ត្រូវអ្នកបូមខ្សាច់
ប្រទះឃើញក្នុងទឹកទន្លេស្រែពកចម្ងាយពីមាត់ច្រាំងប្រហែល ៣ម៉ែត្រ។

សូមបញ្ជាក់៖ ករណីនេះ បើមានបងប្អូនណាបាត់ម៉ូតូដូចម៉ាកខាង សូមមកយកទៅវិញដោយមានភ្ជាប់ឯកសារពាក់ព័ន្ធ៕

មតិយោបល់