ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បើកបុកស្លាប់ នៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត

ត្បូងឃ្មុំ: នៅវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅផ្លូវ​ជាតិលេខ ៧ ចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងភូមិជើងទ្បង សង្កាត់/ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យយុវតីម្នាក់ រងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿន។

ម៉ូតូម៉ាក Zoomer ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GI-9837 បើកបរដោយឈ្មោះ ប្រុស ស្រីនីត ភេទស្រី អាយុ ២៣ឆ្នាំ រស់ភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែករថយន្ត និងតៃកុង មិនស្គាល់អត្តសញ្ញាណ ក្រោយបង្ក បានបើករថយន្តគេចខ្លួនបាត់៕

មតិយោបល់