ព័ត៌មានជាតិ

ស៊ុយសាគីលែត ពន្លះCRVចំពីក្រោយ បាក់ភ្លៅម្ខាង!

​ព្រៃវែង: បុរសម្នាក់រងរបួសធ្ងន់ ខណ:ដែលជិះម៉ូតូស៊ុយសាគីលែត ទៅបុកពីក្រោយរថយន្តCRV កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិ​៨​ ភូមិ​ព្រៃ​តា​ណាន់ ​ឃុំ​ជ្រៃ​ ស្រុក​ស្វាយ​អ​ន្ទ​រ ​ខេត្តព្រៃវែង។

គ្រោះថ្នាក់នេះ កើតឡើងដោយសារ​ម៉ូតូ​ស៊ុយ​សូ​គីលែត ​ពណ៌​ស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1GA-7132 បើកបរដោយយុវជន២នាក់ មកដល់​ចំណុចកើតហេតុ​ ក៏បុក​ពីក្រោយ​រថយន្តCRV ​ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2I-5506 បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ម្នាក់​តែម្តង៕

មតិយោបល់