ព្រះសីហនុៈ នៅវេលាម៉ោង ៨ និង ៣៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ មានករណីប្រទះឃើញសពស្ត្រីម្នាក់ចង.កសម្លាប់ខ្លួននឹងដើមឈើ ស្ថិតភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ វ៉ាន់ ម៉ើ ភេទស្រី អាយុ ៣០ ឆ្នាំ ឪពុកឈ្មោះ អ៊ី កឹម អាយុ ៦៥ ឆ្នាំ និង ម្តាយឈ្មោះ អ៊ំ មឿន អាយុ ៦៤ ឆ្នាំ មានទីលំនៅភូមិ/ឃុំខាងលើដូចខាងលើ។
សម្ភារៈបន្សល់ទុក៖ ខ្សែកផ្លាកទី១ខ្សែ និង ខ្សែដៃ ០១ខ្សែ។
ដំណើររឿង៖ មុនពេលកើតហេតុវេលាម៉ោង ៤ រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះបានខឹងនឹងឪពុកម្តាយជេរស្តីបន្ទោស រួចជនរងគ្រោះក៍ជិះម៉ូតូ១គ្រឿងម៉ាក សង់ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ព្រះសីហនុ 1C-7541ទៅបាត់ទាក់ទងមិនបានរហូតដល់វេលាខាងលើទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាដកមែន និងធ្វើការប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់