ព័ត៌មានជាតិ

ករណីម៉ូតូបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

តាកែវ: នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិអណ្ដូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ។

ម៉ូតូម៉ាកបង្ក វ៉េវ ពាក់ផ្លាកលេខ គ្មាន អ្នកបើកបរមិនស្គាល់ រត់គេចខ្លួនបាត់ស្រមោល ។
ម៉ូតូម៉ាក ស៊ីរុស ពាក់ផ្លាកលេខគ្មាន អ្នកបើកបរឈ្មោះ ព្រែម ផល្លា ភេទប្រុស មុខរបរកសិករ រងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់