សៀមរាបៈ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនបរទេសចំនួន ០៣នាក់ (ស្រី០១នាក់) ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នាវេលាម៉ោង ៨និង១០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
ជនសង្ស័យទាំងបីនាក់មានឈ្មោះ៖
១-CHEN XIANGKE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរអ្នកសម្តែងក្បាច់គុណ ស្នាក់នៅភូមិគ្រឹះ Passport ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
២-TANG HUAQI ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកសម្តែងក្បាច់គុណ ស្នាក់នៅភូមិគ្រឹះ Passport ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
៣-GUO JING ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន LANMEI ស្នាក់នៅភូមិគ្រឹះ SKY ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ CHANG CHIA HSUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ មុខរបរ អ្នកបើកយន្តហោះ ស្នាក់នៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
ដំណើររឿង៖ នៅវេលាម៉ោងប្រហែល ៣និង១០នាទីទៀបភ្លឺឈានចូល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យទាំងបីនាក់បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាច្រើនដៃនិងទាត់ទៅមុខជនរងគ្រោះ បណ្តាលឲ្យបែកមាត់ហូរឈាម និងបាក់ធ្មេញចំនួន ០២ ហើយគេចខ្លួនបាត់ ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យទាំងបីនាក់ បញ្ជូនមកសាកសួរនៅការិយាល័យ។
បច្ចុប្បន្ន ជនបរទេសទាំងបីនាក់ខាងលើនេះ ត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់