ព័ត៌មានជាតិ

អាសូរណាស់! កម្មករសំណង់ ៣នាក់ ជិះម៉ូតូបុកទុយោទឹកតាមផ្លូវ បណ្ដាលឲ្យស្លាប់ និងរងរបួស

ព្រះសីហនុ: នៅព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១៤៩សេ ស្ពានឆេះអូរត្រេះ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍យុវជន ៣នាក់ជិះម៉ូតូបុកទុយោទឹក។

ជនរងគ្រោះឈ្មោះ ញឹល ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់) ទីលំនៅខេត្តកំពង់ធំ ជាអ្នកបើកបរ មានអ្នករួមដំណើរជាមួយ ២នាក់៖
១/ឈ្មោះ លីន ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅខេត្តសៀមរាប។
២/ឈ្មោះ លី ប៉ាសី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នអ្នកទាំង ៣នាក់ ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ គ្មាន ធ្វើដំណើរចូលក្រុងវិញ បានបុកទុយោទឹកធំតាមផ្លូវដែលទុកសម្រាប់តបណ្ដាញទឹក បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់