សត្វតោមួយក្បាលដែរបានដកហូតពីម្ចាស់ជនជាតិចិនទៅដាក់នៅសួនសត្វភ្នំតាម៉ៅកាលពីពេលថ្មីៗកន្លងទៅ ពេលនេះត្រូវបានសម្ដេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមនៅផ្ទះវិញហើយ ដោយសារតែសត្វតោមួយក្បាលនេះមិនព្រមសុីអាហារ និងមានការសំណូមពរយ៉ាងច្រើនពីមហាជន។
នារាត្រីថ្ងៃទី ៤ កក្កដា ឆ្នាំ២០២១ នេះ សម្ដេចបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា៖
«ក្រោយក្តាប់បានរឿងសត្វតោ។
ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតិឱយ
ម្ជាស់យកទៅចិញ្ចឹមវិញក្នុងលក្ខ័នម្ចាស់ត្រូវធ្វើ
ទ្រុងឱយបានត្រឹមត្រូវដើម្បីធានាសុវត្តិភាព
ទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។
អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ
ប្រទេសដែលបានផ្តល់យោបល់និងអាណិត
ដល់សត្វតោ៕»
មតិយោបល់