ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនបុរស...

ឃាត់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ ពីបទស្នាក់នៅខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន

0

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នាវេលាម៉ោង ១៤ និង០០នាទីថ្ងៃទី ២២ ខែ កុម្ភ: ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ ពីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនបរទេសរូបនេះ ឈ្មោះ BARNFATHER GEORGE EDWARD ភេទ ប្រុស កើតថ្ងៃទី ០៨-០៣-១៩៩៥ ជនជាតិ អង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅជាមួយមិត្តភ័ក្រ្ត ភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត បានឲ្យដឹងថា ជនបរទេសរូបនេះ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅខេត្តសៀមរាប បានរយ:ពេលប្រហែល០៤ខែ ប្តូរទៅស្នាក់នៅបម្រើការងារនៅខេត្តកំពត-ខេត្តព្រះសីហនុ នឹងទើបតែត្រឡប់មកដល់ខេត្តសៀមរាប កាលពីថ្ងៃទី ១៨-០២-២០២០ ដើម្បីស្វែងរកការងារធ្វើ រហូតដល់វេលាម៉ោង ២១ និង១០នាទីថ្ងៃទី ២១-០២-២០២០ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកសាកសួរ និងធ្វើតេស្តរកឃើញមានប្រើប្រាស់សារធាតុញៀន។ លិខិតឆ្លងដែនបានបាត់ កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០១៨ នៅខេត្តព្រះសីហនុ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាព តាំងពីថ្ងៃទី ២២ កញ្ញា ២០១៨ រហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន ជនជាតិអង់គ្លេសរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចាត់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់