ព័ត៌មានជាតិ

អាណោចអធ័មណាស់! ឆ្លងចរន្តអគ្គិសនី ឆក់ខ្លោចបុរស២នាក់ ស្លាប់ និងម្នាក់ទៀតរងរបួស

កណ្ដាល: កាលពីវេលាម៉ោង១៥ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ចំណុចភូមិ ព្រៃគោល ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល មានករណីឆ្លងចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសមនុស្ស ៣នាក់ ។

ជនរងគ្រោះ ០៣ នាក់៖
១.ឈ្មោះ ជួន អ៊ូច ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ (រងរបួសធ្ងន់) ទីលំនៅភូមិតាពេជ ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
២.ឈ្មោះ ជួន មករា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ស្លាប់) ទីលំនៅភូមិចំបក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តស្វាយរៀង។
៣.ឈ្មោះ ជេស ហុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ (ស្លាប់) ទីលំនៅភូមិ ព្រៃគោល ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
-ដែកទីបមូលប្រវែង ០៧ ម៉ែត្រ
-ឧបករណ៍បំពង់សំទ្បេង (មេក្រូ) ចំនួន ០១
-ខ្សែភ្លើង ចំនួន ០៣ ដុំ ។

តាមការបំភ្លឺរបស់ឈ្មោះ ប៊ុន សៀន ភេទ ស្រី អាយុ៧៥ឆ្នាំ ត្រូវជាម្តាយបង្កើត បានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនបង្កើតរបស់ខ្លួនឈ្មោះ ជួន មករា ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ ជួន អ៊ូច ភេទប្រុស អាយុ៣៨ឆ្នាំ រួមជាមួយកូនប្រសារឈ្មោះ ជេស ហុន ភេទ ប្រុស អ្នកទាំងបីនាក់ បាននាំគ្នាលើកដែកទីបមូលចងមេក្រូ ដើម្បីរៀបចំធ្វើបុណ្យសង្ឃទានឲ្យម្តាយនៅថ្ងៃស្អែក ក្នុងពេលដែលកំពុងលើកដែកចងមេក្រូនោះ បណ្តាល ឲ្យដែកទៅប៉ះចំខ្សែភ្លើង ស្រាប់តែឆ្លងចរន្តឆក់ស្លាប់ជនរងគ្រោះឈ្មោះ ជួន មករា និងឈ្មោះ ជេស ហុន (ស្លាប់) ចំណែកជនរងគ្រោះឈ្មោះ ជួន អ៊ូច ឆក់ រងរបួស ឆេះខ្លោចម្រាមជើងទាំងសង្ខាង ត្រូវក្រុមគ្រួសារ និងអ្នកជិតខាងជួយទាន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ច ចុះត្រួតពិនិត្យសពដោយហ្មត់ចត់ឃើញថា៖ ជនរងគ្រោះ ទាំង០២នាក់ បានស្លាប់ដោយសារ ឆក់ចរន្តអគ្គសនី ដោយសព មានស្នាមឆក់ខ្លោចខ្មៅនៅលើស្បែក លើដងខ្លួន ម្រាមដៃ និង ឆេះខ្លោចរួញជើងទាំងសង្ខាង និងមិនមានស្លាកស្នាម អ្វីគួរកត់
សម្គាល់ឡើយ។

ក្រោយធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់