ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ នៅទល់មុខវត្តដំបូកខ្ពស់ សង្កាត់សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ PassApp និងរ៉ឺម៉កកៀរគ្នា មកប៉ះនឹងរថយន្ត បណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ បានឲ្យភាពគីពាក់ព័ន្ធធ្វើការសម្របសម្រួលគ្នា ដោយខាងម៉ូតូ PassApp ចេញសងសំណង់ទៅរថយន្តចំនួន ៥០$ ដើម្បីបញ្ចប់រឿង៕
មតិយោបល់