ព័ត៌មានជាតិ

កម្មករទូកដ ម្នាក់ ស្រវឹងសា្រធ្លាក់ពីទូកស្លាប់ ៣ថ្ងៃក្រោយមកទើបរកឃើញសព

កណ្តាលៈ បុរសម្នាក់ដែលជាកម្មកររត់ទូកដ កោះសូទិន ខេត្តកំពង់ចាម បានផឹកស្រាស្រវឹង ហើយបានធ្លាក់ពីលើទូកនោះស្លាប់ ហើយរយៈពេល ០៣ថ្ងៃក្រោយមក ទើបរកឃើញសពអណ្តែតមកដល់ខេត្តកណ្តាល។

សាកសពកម្មករទូកដខាងលើនេះ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមាត់ទន្លេមេគង្គ ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ធី ធួកភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទូកដ មានទីលំនៅភូមិផ្សារថ្មី ឃុំពាមប្រផ្នួស ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ច កន្លងមកជនរងគ្រោះជាកម្មករ ទូកដ ឆ្លងទន្លេមេគង្គ ពីភូមិកោះសូទិនឃុំ កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ឆ្លងទៅ ភូមិផ្សារថ្មី ឃុំពាមប្រផ្នួស ស្រុកកោះសូទិន។ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះបានបើកទូកដពីភូមិកោះសូទិនឆ្លងមកភូមិផ្សារថ្មី ឃុំពាមប្រផ្នួស ស្រុកកោះសូទិន ពេលទូកដបើកចេញពីច្រាំងបានចម្ងាយប្រហែលជាង៣០ម៉ែត្រ ជនរងគ្រោះដែលមានសភាពស្រវឹងស្រាដែលឈរនៅលើក្បាលទូកដបានធ្លាក់ទឹកទន្លេមេគង្គបណ្តាលឲ្យលង់ទឹក។

សមត្ថកិច្ចបន្តថា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ២រសៀល សាកសពបានអណ្តែតទឹកមកទើរនៅកំពង់ទឹកឈ្មោះ សឿងនៅ ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយក្រុមគ្រួសារបានតាមរកឃើញ។ សមត្ថកិច្ចជំនាញបាន ពិនិត្យយ៉ាងម៉ត់ចត់ ពុំមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ ដោយបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

photo_2016-07-31_19-55-20photo_2016-07-31_19-55-22photo_2016-07-31_19-55-25

មតិយោបល់