ព័ត៌មានជាតិ

ហុងដាពីរគ្រឿងបុកគ្នា របួសធ្ងន់ ០២នាក់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: បុរសពីរនាក់ បានរងរបួសធ្ងន់ដូចគ្នា ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក
ម៉ូតូ នៅខេត្តបន្ទាយជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៣៥នាទីល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងលិចវេទិកាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថា រណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងរវាងម៉ូតូនិងម៉ូតូ បង្កឡើយដោយម៉ូតូ1គ្រឿង ម៉ាកហុងដា C125ពណ៌ខ្មៅ សេរី2013 ពាក់ស្លាកលេខ បន្ទាយមានជ័យ1H 3358 បេីកបរដោយឈ្មោះ ឆោម នាត ភេទប្រុស អាយុ23ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បេីកក្នុងទិសដៅពីកេីតទៅលិច ( របួសធ្ងន់ ) បានបុកពីក្រោយ ម៉ូតូ1គ្រឿងទៀតម៉ាកហុងដាC125ពណ៌ខ្មៅ សេរី2005 ពាក់ស្លាកលេខ បន្ទាយមានជ័យ1C 3385 បេីកបរដោយឈ្មោះ សាំង មឿន ភេទប្រុស អាយុ35ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ( របួសធ្ងន់ )។

លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរង្គ្រោះទាំង2នាក់ត្រូវបានរថយន្តសង្រ្គោះរបស់កងរាជអាវុធហត្ថខេត្ត ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។ រីឯម៉ូតូទាំង2គ្រឿងនោះត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

photo_2016-07-31_19-37-02

photo_2016-07-31_19-37-05

photo_2016-07-31_19-37-09

photo_2016-07-31_19-37-12

មតិយោបល់