កំពតៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលោម៉ោង ២២និង៣០នាទី មានករណីភ្លើងឆេះព្រៃទំហំដីចំនួន៣០ហិចតា ស្ថិតនៅ ភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងទូក កម្លាំងប្រជាការពារឃុំបឹងទូក និងកម្លាំងអន្តរាគមន៍របស់ អធិការដ្ឋាននរគបាលស្រុកទឹកឈូ ដោយប្រើប្រាស់ទឹកអស់ចំនួន០៦ឡានហើយភ្លើងបានរលត់ទៅវិញ ជាស្ថាពរនៅម៉ោង២៤និង១៥នាទី ។
ករណីខាងលើនេះ ពុំមានប៉ះពាល់ដល់ផលដំណាំ ឬក៏អាយុជីវិតមនុស្សឡើយ ៕
មតិយោបល់