ព័ត៌មានជាតិ

ជនជាតិកូរ៉េម្នាក់ បើកម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ: កាលវេលាម៉ោង ១០ និង ៥០នាទីយប់ ថ្ងៃទី២៣ ខែកម្ភ: ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ២៧៣ ត្រង់ចំនុចជិតស្ថាននីបូមទឹកស្អុយ ស្ថិតសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ជនរងគ្រោះឈ្មោះ South Korea Sorean ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅផ្ទះលេខ២៧៧ ផ្លូវបេតុង ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៏សែនជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូធុនធំ១គ្រឿងម៉ាក រីបែល ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាម 1P-9404 បើកបរដោយជនជាតិកូរ៉េ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចខាងលើជាផ្លួវកោងក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវរថយន្តដឹកទៅយកទៅសង្គ្រោះតែអកុសលកបានស្លាប់នៅតាមផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំសាច់ញ្ញាតិយកឯកសារមកបញ្ជាក់ ចំណែកសពជនរងគ្រោះត្រូវបានតំកល់ទុកនៅវត្តទឹកថ្លា៕

មតិយោបល់