ស្វាយរៀងៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង មានករណីធ្លាយធុងហ្គាស បណ្ដាលឲ្យមានមនុស្សជាច្រើននាក់រងរបួស។
ជនរងគ្រោះចំនួន៥នាក់រួមមាន៖
១/ឈ្មោះ សៅ ចិន្តា ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរកសិករ។
២/ឈ្មោះ រឿន រិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំ។
៣/ឈ្មោះ សុក សុត ភេទប្រុស អាយុ ៣៦ ឆ្នាំ។
៤/ឈ្មោះ រី សំណាង ភេទប្រុស អាយុ ៣៤ ឆ្នាំ។
អ្នកទាំង៤រស់ក្នុងនៅភូមិប្រាសាទ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
៥/ឈ្មោះ នុត ស្រស់ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅនៅភូមិ/ឃុំខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុ នៅក្នុងភូមិមានពិធីបុណ្យនៅផ្ទះឈ្មោះ សៅ សារឿន ភេទប្រុស ខណៈនោះបានយករថយន្តម៉ាក តាកូម៉ា ពាក់ផ្លាកលេខ កំពង់ធំ 2A-1858 ដឹកហ្គាសសម្រាប់ចម្អិនម្ហូបក្នុងពិធី លុះដល់វេលាកើតហេតុ ស្រាប់តែធ្លាយហ្គាសចេញពីរថយន្តបាច់ចំកន្លែងចម្អិន បណ្ដាលឲ្យផ្ទុះឆាបឆេះបង្កឲ្យមនុស្សចំនួន៥នាក់រងរបួសចំណែករថយន្តឆេះទាំងស្រុង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗតែម្ដង៕
មតិយោបល់