ព័ត៌មានជាតិ

ព្រលឹងចុងសក់! ផ្អើលទាំងព្រឹក រថយន្តបាទ្បែន បុកចូលហាងកាត់សក់មួយកន្លែង បណ្ដាលឲ្យរបួសមនុស្ស ២នាក់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមផ្លូវលេខ២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីរថយន្តបាទ្បែន១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-5868 បើកបរដោយបុរសម្នាក់ ច្រទ្បំជាន់ហ្គាថាហ្វ្រាំង បុកចូលហាងកាត់សក់មួយកន្លែង បណ្ដាលឲ្យបុរសពីរនាក់ (ជាជាងកាត់សក់) រងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការអន្តរាគមន៍ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេក្រោយ៕

មតិយោបល់