ព័ត៌មានជាតិ

យុវជន២នាក់បើកម៉ូតូមិនប្រកាន់ស្ដាំ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង

កណ្ដាលៈ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៩ និង ១៥នាទី ត្រង់ចំណុចខាងមុខវត្តព្រែកហូរ លើផ្លូវជាតិលេខ២ ស្ថិតភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1A-5703 បើកដោយឈ្មោះ ស សេងហុង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិតាក្តុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ រួមដំណើរដោយឈ្មោះ សុភី វណ្ណា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិតាក្ដុល សង្កាត់តាក្ដុលក្រុងតាខ្មៅ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1P-3801 បើកដោយឈ្មោះ ខិល ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅសង្កាត់ទួលពង្រ រាជធានីភ្នំពេញ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង។

មូលហេតុ៖ ម៉ូតូពាក់ផ្លាកលេខ តាកែវ 1A-5703 បើកបរមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់