ព្រះសីហនុៈ អ្នកបើកបររថយន្តកុងតឺន័រងងុយដេកបើកធ្លាក់ផ្លូវ ហើយជ្រុលទៅបុកដើមឈើ១ដើម ប៉ុន្តែសំណាងមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៥៧-១៥៨ ភូមិអូរតាហយ ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក FUSO ពាក់ស្លាកលេខ ភំ្នពេញ3B-3776 អ្នកបើកបរឈ្មោះ រឹម ធី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ធ្វើដំណើរទិសដៅពីភំ្នពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ ស្រាប់តែជួបគ្រោះថ្នាក់តែម្ដង។ គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ គ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខ។
ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថការពារសនិ្តសុខស្នាក់ការ៤០២ ចុះទៅដល់កនែ្លងកើតហេតុ ដើម្បីជួយអន្តរាគមន៍។ ចំណែករថយន្តរង់ចាំខាងក្រុមហ៊ុនយកឡានស្ទូច ស្ទួចយកទៅជួសជុលនៅភំ្នពេញ ព្រោះជាករណីគ្រោះថ្នាក់ដោយខ្លួនឯង៕
មតិយោបល់