ព័ត៌មានជាតិ

Update៖ សូមបងប្អូនជួយស៊ែរឲ្យសាច់ញ្ញាតិគាត់ដឹងផង! បុរសម្នាក់ចង.កសម្លាប់ខ្លួន ក្នុងវត្តគោកបញ្ជាន់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: បុរសម្នាក់ចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅជាប់នឹងដើមពោធិ៍ក្បែរចេតិយ ក្នុងវត្តគោកបញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានបុរសអ្នករត់ម៉ូតូឌុបម្នាក់បានដើររកកន្លែងបត់ជើងតូច ក្បែរកន្លែងកើតហេតុស្រាប់តែងាកទៅឃើញ ជនរងគ្រោះចង.ក ជាប់និងដើមពោធិ៍ស្លាប់បាត់ទីហើយ ទើនាំគ្នាផ្អើលឆោឡោរាយការទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង និង រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណកយតាមប្រពៃណី៕

មតិយោបល់