កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អរិយក្សត្រ ចុះធ្វើការបង្ក្រាបបាន ដកហូតថ្នាំញៀនមួយចំនួន។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានមុខវត្តបន្ទាយ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានខាងលើ ទី១មានឈ្មោះ ទូច ប្រុសទីន ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ា អុង ស្រុកល្វាឯម ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ ឈិន សុខចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាម សថ្លា សង្ស័យសារធាតុញៀនកន្លះកញ្ចប់តូច និងដែកកេះចំនួន១។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបាន ជនសង្ស័យខាង កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអរិយក្សត្រ ដោយកំណត់បានមុខសញ្ញា បានដាក់កម្លាំងត្រួតពិនិត្យនៅចំណុចស្ពានមុខវត្តបន្ទាយ បានឃើញមុខសញ្ញាសមត្ថកិច្ច បានឃាត់ឆែកឆេរកឃើញម្សៅក្រាមសថ្លា នៅសល់បន្តិចក្នុងកញ្ចប់តូច។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា ពេលខ្លួនឃើញសមត្ថកិច្ច ក៏បានលេបថ្នាំចូលទៅក្នុងពោះ ហើយក្រវាត់ចោលថង់ តែក៏ត្រូវសមត្ថកិច្ចចាប់ឃាត់តែម្តង ។ ហើយបច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕





មតិយោបល់