ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានដឹងថា មានករណីកម្មករលាងរថយន្ត និងម៉ូតូបានដេកស្លាប់ នៅកន្លែងធ្វើការយីហោ ឌី ឡាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជំនាញចុះទៅកន្លែងកើតហេតុ ដើម្បីសហការជាមួយម្ចាស់ផ្ទះធ្វើការពិនិត្យលើសាកសព។
ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនាព្រឹកថ្ងៃទី៧ ខែកញ្ញា នេះ នៅកន្លែងលាងរថយន្ត និងម៉ូតូយីហោ ឌី ឡាយ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងនឹងផ្លូវ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ខណៈនេះ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយ ដើម្បីធ្វើកោសល្យវិច័យថា តើជាករណីអ្វីឲ្យពិតប្រាកដ៕
ព័ត៌មានលម្អិត Post News នឹងរាយការណ៍នៅពេលក្រោយ៖
https://youtu.be/JmTDKupASo4
មតិយោបល់