ព័ត៌មានជាតិ

បុរសម្នាក់មានសតិមិនល្អ យកកាំបិតកាប់ជាងដែក បណ្ដាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ: កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៤០នាទី មានករណីឃាតកម្មមួយកើតឡើង ដោយជសង្ស័យបានយកកាំបិទផ្គាក់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ស្ថិតភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វ៉ន វិសាល ភេទប្រុស អាយុ ៣០ ឆ្នាំ(ស្លាប់) មុខរបរជាងដែក មានទីលំនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចយ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាដក រស់នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាមនុស្សសតិមិនគ្រប់) ។
ក្រោយតើហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធី៕

មតិយោបល់