ភំ្នពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដោះផ្លាកលេខរថយន្ត កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី នៅចំណុចផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ផេង ហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ១០១E2 ផ្លូវ១៨២ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។ ជនរងគ្រោះឈ្មោះ សរ លក្ខិណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះលេខ៧Eo ផ្លូវ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌខណ្ឌ៧មករា មុខរបរសព្វថ្ងៃ បុគ្គលិករោងចក្រ ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា វេលាម៉ោង0៣និង១៥នាទី នៅត្រង់ចំណុចមុខផ្ទះលេខ៧Eo ផ្លូវ ១២៥ ភូមិ៥សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
ទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានជិះរថយន្តម៉ាក HILANDER ផ្លាកលេខ ភ្នំពេញ 2BA6507 ចេញពីខេត្តកំពង់ស្ពឺ ហើយត្រឡប់មកដល់ផ្ទះបានទុករថយន្តនៅមុខផ្ទះ ស្រាប់តែពេលនោះ ជនសង្ស័យមានគ្នាតែម្នាក់ឯងដើរមកដល់កន្លែងកើតហេតុ ឃើញរថយន្តដាក់នៅមុខផ្ទះហើយស្ងាត់ ជនសង្ស័យបានធ្វើសកម្មភាពយកទុលណឺវីស ឆ្កឹះយកផ្លាកលេខរថយន្តបាន សម្រេចហើយគេចខ្លួន លុះព្រឹកឡើងជនរងគ្រោះចុះមកក្រោម ហើយពិនិត្យរថយន្តស្រាប់តែបាត់ផ្លាកលេខមុខក្រោយ ក៏ទៅពិនិត្យកាមេរ៉ាសុវត្ថិភាពឃើញរូបជនសង្ស័យ ក៏ផ្តិតរូបយកទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍បឹងព្រលឹត។
ក្រោយការទទួលពាក្យបណ្តឹង ខាងសមត្ថកិច្ច ក៏ធ្វើការពិនិត្យមើលរូបថតស្រាប់តែស្គាល់ជនសង្ស័យច្បាស់ជាមុខសញ្ញា ដែលសមត្ថកិច្ច កំពុងគ្រប់គ្រងនៅក្នុងមូលដ្ឋានរហូត មកស្រាប់តែថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានឃើញ ជនសង្ស័យកំពុងជិះម៉ូតូនៅត្រង់ចំណុចផ្លូវ២១៧ សង្កាត់អូរឫស្សី៤ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យមកស្នាក់ការ នរគបាលបុស្តិ៍បឹងព្រលឹតតែម្តង។
សម្ភារៈនិងវត្ថុតាងមាន៖ ផ្លាកលេខរថយន្តមុខក្រោយលេខភ្នំពេញ 2BA.6507, ទូរស័ព្ទដៃមួយគ្រឿងម៉ាក Huawei (ជន សង្ស័យមានប្រើប្រាស់គ្រឿងញៀន)។
បន្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅនគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់