ព័ត៌មានជាតិ

បុរសម្នាក់មានវិបត្តិផ្លូវចិត្ត ចង.កសម្លាប់ខ្លួននឹងសំយាបផ្ទះ

សៀមរាបៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៦ និង ០០នាទីព្រឹក ស្ថិតភូមិគោកត្លាត ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ​មានករណីបុរសម្នាក់ចង.កសម្លាប់ខ្លួននឹងសំយាបផ្ទះខ្លួន។

ជនរងគ្រោះឈ្មោះ ឈឿង តូឡូ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ/ឃុំខាងលើ មុខរបរកម្មករឃ្វាលសត្វទានៅតំបន់ភ្នំក្រោម ខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានមកលេងផ្ទះហើយដើរផឹកស៊ីដោយឪពុកម្ដាយមិនដឹងថាទៅជាមួយអ្នកណាទេ ព្រោះគាត់នៅផ្ទះមួយទៀត លុះព្រឹកឡើងឪពុកចុងមកផ្ទះឃើញជនរងគ្រោះចង.កសម្លាប់ខ្លួននឹងសំយាបផ្ទះស្លាប់បាត់តែម្ដង ហើយក៏រាយការណ៍ទៅសមត្ថកិច្ច

មូលហេតុ៖ មានវិបត្តិផ្លូវចិត្តព្រោះគ្មានលុយបង់រំលោះម៉ូតូត្រូវគេរឹបអូសយកវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការពិនិត្យនិងកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់