ព័ត៌មានជាតិ

សមត្ថកិច្ចដកហូតកញ្ឆាស្ងួត និងស្រស់សរុបចំនួនជាង ៥០គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកគិរីវង់

តាកែវ: នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៣និង២២នាទី ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ លោក សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្ក្រាបករណីដាំដុះ និងរក្សាទុកកញ្ឆាខុសច្បាប់ នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់។

ជនសង្ស័យឈ្មោះ វ៉ាន់ លីម ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកដាំ)។ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន កញ្ឆាស្ងួតចំនួន ១៥.០៥គីឡូក្រាម និងកញ្ឆាស្រស់ចំនួន ៣៥គីឡូ និងជញ្ជីងចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់