ព័ត៌មានជាតិ

ប្អូនថ្លៃប្រើសារធាតុញៀនលើសកម្រិត កាប់បងថ្លៃស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទីរសៀល មានករណីប្អូនថ្លៃវាយបងថ្លៃស្លាប់ ស្ថិតក្នុងភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ជា សុផល ភេទស្រី អាយុ ៤១ឆ្នាំ (បងថ្លៃ) មានកូន ៤នាក់ ប្ដីឈ្មោះ សយ ស៊ីន អាយុ ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ជនសង្ស័យឈ្មោះ សយ សួ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវជាប្អូនថ្លៃ (ប្រើសារធាតុញៀនលើសកម្រិត)។

ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យត្រឡប់មកពីភ្នំពេញ បានចំនួន ៥ថ្ងៃ មានអាការ:និយាយមិនសូវដឹងអី ចេះតែដើរមិនចូលផ្ទះ ហើយឪពុកនិងប្ដីជនរងគ្រោះ ចេញទៅរកថ្នាំ​ឯវត្តប្រាសាទអណ្ដែត ដើម្បីឲ្យកូនផឹក ។ លុះព្រលប់ទើបត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញប្រពន្ធដេកស្លាប់ នៅលើគ្រែក្រោមផ្ទះ មានស្នាមបែកក្បាល និងលើផ្ទៃមុខច្រើនកន្លែង។ ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូន សាច់ញាតិយកទៅធ្វើបុណ្យ ចំណែកជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន សាកសួរនៅអធិការនគរបាលស្រុកកំពង់ស្វាយ ដើម្បីដោះស្រាយតាមច្បាប់។

វត្ថុតាង៖ ចបកាប់ដី១។

មូលហេតុ៖ បណ្ដាលមកពីជនសង្ស័យកាប់ទៅលើជនរងគ្រោះ ៕

មតិយោបល់