ព័ត៌មានជាតិ

ផ្សែងហោះខ្មួលខ្មាញ់ ករណីអគ្គិភ័យឆាបឆេះ ការដ្ឋានសំណង់មុខរោងចក្រស្រាបៀរអង្គរ

ព្រះសីហនុៈ មានករណីអគ្គិភ័យឆេះកម្ទេចក្តារបន្ទះនៅការដ្ឋានសំណង់មួយកន្លែងខាងមុខរោងចក្រស្រាបៀរអង្គរ ឃ្លាំងលើ ស្ថិតសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០។

មូលហេតុ៖ មកពីការធ្វេសប្រហេសរបស់ម្ចាស់ការដ្ឋានសំណង់ ក្នុងការរក្សាទុកសំណល់កម្ទេចឈើច្រើននិងការដុតភ្លើងមិនប្រុងប្រយត្ន័ នាំឲ្យមានអគ្គិភយ័កើតឡើង។

ក្នុងករណីនេះ កម្លាំងចម្រុះផ្នែកពន្លត់អគ្គិភ័យ បានធ្វើការពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ៤ល្ងាច ថ្ងៃដដែល៕

មតិយោបល់