ភ្នំពេញៈ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងហ្វេសប៊ុក និងមហាជន ពាក់ព័ន្ធនឹងការិយាល័យធ្វើលិខិតឆ្លងដែន តារាសម្ដែង និងជាតារាហ្វេសប៊ុកដ៏លេចធ្លោលោក ប៉ីប៉ីឌី ក៏បានបង្ហោះវីដេអូរិះគន់លើបញ្ហានេះផងដែរ។ យ៉ាងណាមិញ នេះគ្រាន់តែជាជ្រុងមួយ ដែលគេលើកឡើងនៅកន្លែងធ្វើលិខិតឆ្លងដែនប៉ុណ្ណោះ ខណៈធាតុពិតស្ថានភាពអវិជ្ជមានផ្សេងទៀត ក៏មានកើតឡើងផងដែរ ដោយគ្រាន់តែមិនសូវចោទខ្លាំង ដូចអ្វីដែលគេផ្ដោតការរិះគន់ក្នុងប៉ុន្មានថ្ងៃនេះ។
លោក ប៉ីប៉ីឌី បញ្ជាក់ថា បញ្ហាពាក្យសម្ដីរបស់មន្ត្រីនៅកន្លែងធ្វើលិខិតឆ្លងដែន គឺជាបញ្ហាចោទជាងគេ ប៉ុន្តែក៏មិនសុទ្ធតែទាំងអស់នោះដែរ គឺគ្រាន់តែមួយចំនួនតូចប៉ុណ្ណោះ។ លោកទទូចឲ្យមានចំណាត់ការដុះក្អែលទៅលើមន្ត្រីទាំងនោះ ខណៈដែលការស៊ូកប៉ាន់លើករណីធ្វើលិខិតឆ្លងដែនក៏ជារឿងដែលគេនៅតែឃើញកើតមានសម្រាប់អ្នកប្រើសេវាឲ្យមន្ត្រីនៅក្នុងស្ថាប័ននោះរត់ការឲ្យ និងអ្នកដែលមិនសុខចិត្តទៅថតដោយខ្លួនឯង។
ខាងក្រោមនេះ ជាវីដេអូរិះគន់របស់លោក ប៉ីប៉ីឌី ដែលត្រូវគេឃើញបង្ហោះឡើងចំពេលដែលមានការរិះគន់ជាទូទៅលើករណីនោះ៖
https://youtu.be/R1ZGd3FyCuk
មតិយោបល់