ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យខ្លួនស្រ្តីម្នាក់ រួមជាមួយសារធាតុញៀន ៦កញ្ចប់ធំតូច

ភ្នំពេញ: ស្ត្រីសង្ស័យជួញដូរសារធាតុញៀនម្នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យបង្ក្រាបចាប់ខ្លួនជាក់ស្តែង រួមជាមួយថ្នាំញៀន ៦កញ្ចប់ ក្នុងនោះមាន ២កញ្ចប់ធំ និងសម្ភារ: ឧបករណ៍ជក់មួយចំនួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ នៅផ្ទះជួលលេខ១ ផ្លូវបេតុង ក្រុម២០ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីសង្ស័យនគរបាលឃាត់ខ្លួនបានឈ្មោះ សុខ ចាន់ អាយុ ២៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះកើតហេតុ ដកហូតបានថ្នាំញៀន ៦កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ ឧបករណ៍ជក់ ថង់ច្រកមួយចំនួន ។

លោកវរសេនីយ៍ត្រី ភួង បូណា អធិការរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀនបានឲ្យដឹងថា ដោយមានកិច្ចសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ ទើបកម្លាំងស្រាវជ្រាវ រហូតចុះបង្ក្រាបចាប់ជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួចនាំខ្លួនរួមជាមួយវត្ថុតាង ទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់