ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៣០នាទីប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកបានចុះសហការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆបោក (តាមប្រព័ន្ធបណ្ដាញសង្គមInstagram) ត្រង់ចំណុចផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ស្ថិតភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ Hama DouAbdou ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ស្នាក់នៅផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរជាកីឡាករបាល់ទាត់។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ចូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕



មតិយោបល់