ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ ត្រូវបានជនបរទេសម្នាក់ស្រវឹង លួងលោមនាំទៅដេកផ្ទះសំណាក់ តែនាងមិនព្រម ក៏តាមរករឿងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកមើល។
ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង២យប់ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវK៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមការឲ្យដឹងត្រួសៗពីជនរងគ្រោះបាននិយាយថា ខ្លួននិងមិត្តភក្តិ ២នាក់ទៀត ត្រូវបានជនបរទេសខាងលើនេះនាំដើរលេងនៅម្តុំមាត់ទន្លេ និងចូលទឹកស៊ីនៅហាងមួយកន្លែង លុះស្រវឹងរៀងខ្លួនមិត្តភក្តិ២នាក់បាននាំគ្នាសុំទៅផ្ទះមុន នៅសល់តែជនរងគ្រោះរួមនិងជនបរទេសខាងលើ ពេលនោះជនបរទេសរូបនេះ បានលួងលោមនិងបបួលនាងទៅដេកផ្ទះសំណាក់ តែនាងមិនព្រម ក៏ហៅម៉ូតូឌុបជិះមកផ្ទះស្រាប់តែជនបរទេសនោះ បានតាមដល់ចំណុចកើតហេតុ ឈ្លោះប្រកែកជាមួយនឹងនារីរងគ្រោះផ្អើលប្រជាពលរដ្ឋតែម្តង៕
មតិយោបល់