ព័ត៌មានជាតិ

យុវជនម្នាក់បើកគោយន្តក្នុងល្បឿនលឿន ទាំងមិនទាន់ចេះស្ទាត់ទៅទាក់នឹងខ្លោងទ្វារវត្ត បណ្ដាលឲ្យរលំសង្កត់ស្លាប់មនុស្ស២នាក់

សៀមរាប: កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៤០នាទី មានករណីដួលខ្លោងធ្វារ សង្កត់អ្នកបើកគោយន្ដដឹកដីស្លាប់ ត្រង់ចំណុចក្លោងទ្វារវត្តខាងត្បូងវត្តព្រៃជ្រូក ស្ថិតភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ តាល់ កាឡី ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ មុខរបរដឹកដី (ស្លាប់)។
២/ឈ្មោះ សុខ ផេង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅសៀមរាប (ស្លាប់)។
ម្ចាស់គោយន្តឈ្មោះ ហោ ដារិទ្ធ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិស្វាយដង្កុំ សង្កាត់ស្វាយដង្កុំ ក្រុងសៀមរាប ខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ មានគោយន្ដមួយគ្រឿងដឹកដីទៅចាក់ក្នុងវត្តព្រៃជ្រូក ពេលត្រលប់មកវិញ ដោយឈ្មោះ សុខ ផេង ភេទប្រុស ជាអ្នកជិះជាមួយចង់រៀនបើកបរផង ក៏សុំបើកជំនួសឈ្មោះ តាល់ កាឡី ភេទប្រុស ជាអ្នកបើកគោយន្ត ខណ:មកដល់កន្លែងកើតហេតុបានបើកបរក្នុងល្បើនលឿន ហើយពុំបានទំលាក់បែនចុះក្រោម បណ្ដាលឲ្យទាក់ខ្លោងទ្វារលំសង្កត់ពីលើ ជនរងគ្រោះទាំងពីរ ស្លាប់នៅនឹងកន្លែងតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក
ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់