ភ្នំពេញៈ លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋានខណ្ឌបឹងកេងកង បានចុះសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រីម្នាក់ ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណេត នៅបន្ទប់លេខ២០៤ ផ្ទះលេខ១៣៤AB ផ្លូវ៣៧៦ ក្រុម៦ ភូមិ5៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យរួមមាន៖
១/ឈ្មោះ Frank Ikenna Otujieme ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា លិខិតឆ្លងដែនលេខA09220167 ។
២/ឈ្មោះ Trannam Phong ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម លិខិតឆ្លងដែនលេខC5799419 ។
៣/ឈ្មោះ Ngo Thi An ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម លិខិតឆ្លងដែនC4786955។
វត្ថុតាងចាប់យករួមមាន៖
-ទូរស័ព្ទចំនួន៤គ្រឿង
លិខិតឆ្លងដែនចំនួន ២ក្បាល(វៀតណាម, នីហ្សេរីយ៉ា)
-អត្ដសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម១សន្លឹក
-ចិញ្ចៀនលោហៈធាតុ ពណ៌លឿងស្លេក៣វង់
-នាឡិកាដៃស្រី១
-កុំព្យួរទ័រយួរដៃចំនួន២គ្រឿង
-វ៉ាលីខោអាវចំនួន១
-កាតធនាគារចំនួន ៨សន្លឹក និងស៊ីមកាតមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ខាងលើ ត្រូវបានបញ្ចូនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕






មតិយោបល់