ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីអុជធូបហើយ ដើរទៅអង្គុយលេងផ្ទះអ្នកជិតខាង បង្កឲ្យជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ

សៀមរាប: នៅវេលាម៉ោង ១០និង២៥នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងភូមិរំដេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។

ម្ចាស់ឈ្មោះ អឿ ឡោះ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ផ្ទះថ្មក្រោមឈើលើប្រក់ក្បឿងទំហំ ៧គុណ៩ម៉ែត្រ ខូចខាតទាំងស្រុង។

សម្ភារ:ខូចខាត៖
-ប្រាក់បាតចំនួន ២៥ម៉ឺន
-មាសចំនួន ៥តម្លឹង
-គោយន្ត១គ្រឿង
-ស្រូវ ២០ការ៉ុង និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ៖ អុជធូបហើយទៅអង្គុយលេងផ្ទះអ្នកជិតខាង៕

មតិយោបល់