ព័ត៌មានជាតិ

ក្រុមបងធំ៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីវាយដេញកាប់គ្នាផ្អើលពេញមាត់ស្ទឹងតាខ្មៅ

កណ្ដាល: យោងតាមផេរបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាក្មេងស្ទាវ២ក្រុម បានវាយតប់ និងដេញកាប់គ្នាផ្អើលពេញក្រុងតាខ្មៅ ត្រូវបាននគរបាលអន្តរាគមន៍ឃាត់ខ្លួនបាន៦នាក់ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពបានឲ្យដឹងថា ក្រុមក្មេងស្ទាវមាន២ក្រុម ក្រុមទី១ មានគ្នាប្រហែល១០នាក់ ទី១-ឈ្មោះ ឡាំង ដេវវីត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែ ខណ្ឌ មានជ័យ ភ្នំពេញ (រងរបួសក្បាល.ខ្នង.ជេីងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ) ទី២-ឈ្មោះ ចាប ចន្នី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ទី៣-ឈ្មោះ វ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅសង្កាត់ចាក់អង្រែលេី ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
(គេចខ្លួន) និងជនសង្ស័យប្រហែល៦នាក់ទៀតមិនស្គាល់អត្តអត្តសញ្ញាណ(គេចខ្លួន)។ ចំណែកក្រុមទី២មានគ្នាប្រហែល១០នាក់ ទី១-ឈ្មោះសុត ជិនសុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ទី២-ឈ្មោះ ស្រុីម គង់ហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ទី៣-ឈ្មោះ រត្តនា កូលីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ទី៤-ឈ្មោះ សៀក ច័ន្ទដាលីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ខេត្តកណ្តាល(ឃាត់ខ្លួន) ទី៥-ឈ្មោះ ហេង ឆាយឡេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្រពេីហាកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ រីឯជនសង្ស័យប្រហែល ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ដោយឡែកវត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន៣គ្រឿង ។
ប្រភពដដែលបន្តថា មុនពេលកេីតហេតុ ក្រុមជនសង្ស័យទី២ បាននាំគ្នាមកអង្គុយលេងនៅកន្លែងកេីតហេតុ ពេលនោះស្រាប់តែក្រុមជនសង្ស័យទី១បានជិះម៉ូតូមកឌឺដងដាក់ ហេីយបានកេីតជាទំនាស់ពាក្យសំដី រហូតដល់មានការវាយតប់គ្នាទៅវិញទៅមក រួចក្រុមជនសង្ស័យទី១ក៏បានជិះម៉ូតូចេញបាត់ទៅ ។ មួយសន្ទុះក្រោយមកស្រាប់តែក្រុមជនសង្ស័យទី១មកម្តងទៀតប្រដាប់ដោយដាវ និងកាំបិត ខ្សែក្រវ៉ាត់ និងដុំថ្ម បានដេញកាប់គ្នា ទៅវិញទៅមក បណ្តាលឲ្យឈ្មោះ ឡាំង ដេវីត រងរបួសក្បាល ជេីង និងស្មារ ត្រូវបានមិត្តភ័ក្រដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ ភ្លាមនោះសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ឃាត់ខ្លនជនសង្ស័យទាំង២ក្រុមបានចំនួន៦នាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី ៕

 

មតិយោបល់