ភ្នំពេញៈ ស្ត្រីជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងគរបាលប៉ុស្តិ៍ស្រះចកសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌចចុះចាប់បង្រ្កាបជាក់ស្តែង ខណៈស្រ្តីរូបនោះកំពុងតែធ្វើសកម្មភាពលក់ថ្នាំញៀនជាក់ស្តែង កាលពីវេលាម៉ោង១៦ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចម្តុំផ្សារទួលសង្កែ ខណ្ឌឬស្សីកែវ។
លោក កាន់ វណ្ណៈ នាយនគរបាលប៉ុស្តិ៍ស្រះចកខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលនគរបាល ខណ្ឌដូនពេញ តាមប្រមាញ់រហូចខ្លួនបាននៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវនេះឈ្មោះ ហេង នី ភេទស្រី អា យុ៤០ឆ្នាំ ស្រុកកំនើតខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារទួលសង្កែ ផ្លូវ៦៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានដកហូតវត្ថតាងនូវសារធាតុញៀន (ម៉ាទឹកកក) ចំនួន៥កញ្ចប់ស្មើ៥ហ៊ុន(ក្នុង១ហ៊ុនតំលែ៩ម៉ឺនរៀលលុយខ្មែរ) និងទូរស័ព្ទ SAMSUNG GALAXY S 3 ពណ៌ស ចំនួនមួយគ្រឿង។
លោកមេប៉ុស្តិ៍ស្រះចកបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លូនជនសង្ស័យទាំងគឺកម្លាំងនគរបាលស្រះចកនិងកម្លាំងព្រហ្មទណ្ឌខណ្ឌបានសហការគ្នាចេញល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពួនស្ទាក់ទប់ស្កាត់រាលបទល្មើសផ្សេងដោយអនុវត្តតាមការណែនាំរបស់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញដែលបែងចែកឲ្យកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ទាំងអស់ត្រូវតែទ្រោលសភាពការណ៍ចេញពួនស្ទាក់គ្រប់រូបភាពដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសឲ្យទាន់សភាពការណ៍ ដូច្នេះហើយនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះដែរ កម្លាំងនគរបាលជំនាញបានទទួលព័ត៌មានសង្ងាត់ថា មានស្ត្រីម្នាក់កំពុងតែសកម្មខាងចែកចាយថ្នាំញៀនឆ្លងទឹកដីពីខណ្ឌឫស្សីកែវ និងមកចែកនៅមូលដ្ឋានសង្កាត់ស្រះចកថែមទៀតនោះទើបកម្លាំងបានចុះតាមប្រមាញ់ចាប់ស្រ្តីរូបនោះរហូតដល់ទឹកដីសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ តែម្តងព្រមទាំងដកហូតថ្នាំញៀនជាក់ស្តែងចំនួន០៥កញ្ចប់តូចផងដែរ រួចបញ្ជូនមកសួរនាំនៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីឈានដល់ការស្រាវជ្រាវរកមេក្លោងបន្តទៀត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការតាមនិតីវិធី៕
មតិយោបល់