ព័ត៌មានជាតិ

Update៖សរុបជាទឹកប្រាក់ជិត១លានដុល្លារ ករណីអគ្គីភ័យឆេះក្រុមហ៊ុនស្តុកក្រណាត់ និងផលិត អំបោះ XINLONGTAL (Cambodia) INDUSTRIAL CO,LTD

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ១២ និង០៥នាទី នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណី អគ្គីភ័យ ០១ករណី ឆេះឃ្លាំងស្តុកក្រណាត់ និងផលិតអំបោះ
ដែលមានម្ចាស់ឈ្មោះ អ៊ឹង ប៊ុនប៉េង អាយុ ៥៥ឆ្នាំ មុខរបរម្ចាស់ឃ្លាំង សញ្ជាតិ ខ្មែរ អាស័យដ្ឋានផ្ទះលេខ សង្កាត់អូរឬស្សី ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ
បានជួល ឲ្យជនជាតិចិន ដែល មាន ឈ្មោះ LIN XIANMIAN. សញ្ជាតិ ចិន កាន់លិខិតឆ្លងដែនលេខ P CHN EE 6716330
មូលហេតុ :មកពីទុស្សេរខ្សែភ្លេីងដាក់មកលេីសំឡីសំរាប់ផលិត្រណាត់ និងអំបោះ។
-ទំហំនៃការ ខូចខាតឃ្លាំង 1៦mx៦០m
-ការប្រើប្រាស់ រថយន្ត អគ្គិភ័យ ចំនួន :៥៤គ្រឿង
-រថយន្ត ស្នងការក្រុង២៥គ្រឿង
-អគ្គស្នងការ ៧គ្រឿង
-ង៧០ ចំនួន ៤គ្រឿង
-បុរីសង្ឃឹមថ្មី ៣គ្រឿង
-ជ្រោយចង្វា ៧គ្រឿង
-ស្រាបៀរកម្ពុជា ១ គ្រឿង
-សួនការណាឌីយ៉ា ១ គ្រឿង
-អូឡាំយ្យា ០២ គ្រឿង
-រថយន្តកោះពេជ្រ០៤គ្រឿង
-ប្រេីទឹកអស់២១៥ស៊ីទែន
ខូចខាតឃ្លាំង១៦×៦០=២៥០០០០$(ម្ភៃប្រាំម៉ឺនដុល្លា) –
និងកំទេចក្រណាត់៤០០០តោន=ទឹកប្រាក់ ៦០០០០០$ (ហុកសិបម៉ឺនដុល្លា)

អគ្គីភ័យ ខាងលើបានក្រុមពន្លត់អគ្គីភ័យកំពុងពន្លត់បន្ត៕

 

មតិយោបល់