ព័ត៌មានជាតិ

ស្ត្រីម្នាក់ទៅដងទឹកឲ្យគោ បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

សៀមរាប: កាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិត្រពាំងឬស្សី ឃុំរើល ស្រុកពួក ខេត្តសៀមរាប មានករណីមនុស្សលង់ទឹកស្លាប់។

ជនរងគ្រោះឈ្មោះ ច្របាច់ សុខុន ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំរើល ស្រុកពួក មុខរបរកសិករ (ជាមនុស្សមានសតិមិនល្អ ស្កន់ជាន់ម្ដងម្កាល)។

មូលហេតុ៖ ជនរងគ្រោះទៅដងទឹកឲ្យគោផឹក។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការត្រួតពិនិត្យនិងកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់