ព័ត៌មានជាតិ

លម្អិត៖ ម្ដាយឈរយំបានត្រឹមសម្លឹងមើលសាកសពកូន ដោយសារតែអេស្កាវ៉ាទ័រមួយគ្រឿង…

ភ្នំពេញ: កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍អេស្កាវ៉ាទ័របុកម៉ូតូ។

ស្រ្តីរងគ្រោះឈ្មោះ ស៊ិន សុនវត្តី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ MB bank ស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AF 6599 ស្លាប់នៅកន្លែងកើតហេតុ។
អេស្កាវ៉ាទ័រម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកអេស្កាវ៉ាទ័រ ស្នាក់នៅភូមិទូលចាន់ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូ និងអេស្កាវ៉ាទ័រ ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចខាងលើ ម៉ូតូជ្រុលចង្កូតចូលក្រោមរថយន្ត បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះ និងទំនាក់ទំនងជំនាញ វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ចំពោះសពស្រ្តីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់