ព័ត៌មានជាតិ

Updated៖ រថយន្តដឹករោងការរួមនិងមនុស្សប្រុសស្រី ១៤នាក់ បើកលឿនត្រង់ផ្លូវកោង ក្រឡាប់ចាក់ម្ហូបសម្ភារៈផ្សេងៗ ពេញផ្លូវ នៅស្រុកបូទុមសាគរ

កោះកុង: កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់បង្កឡើងដោយខ្លួនឯង លើវិថីព្រឹទ្ធាចារ្យសាយភូថង នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

រថយន្តម៉ាក KIA ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2O-8074 ដឹករោងការ និងសម្ភារ:ធ្វើម្ហូបការ ពីរស្រុកស្រែអំបិល ទៅស្រុកគីរីសាគរ ក្រឡាប់លើថ្នល់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសមនុស្សចំនួន ១៤នាក់ ស្រី ៤នាក់ របួសធ្ងន់ ២នាក់ ស្រីម្នាក់ ។

មូលហេតុ៖ បើកបរក្នុងស្ថានភាពល្បឿនលឿនត្រង់ចំណុចផ្លូវកោង ។

ជនរងគ្រោះទាំង ១៤នាក់រួមមាន៖
១-អ្នកបើកបរឈ្មោះ ប៊ូ យូសៀន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
២-ឈ្មោះ ថា ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស្រែអំបិល ។
៣-ឈ្មោះ ឆក ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៥-ឈ្មោះ ចក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៦-ឈ្មោះ ផៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៧-ឈ្មោះ ព្រែក ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៨-ឈ្មោះ ផែន ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៩-ឈ្មោះ ណាត ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ ។
១០-ឈ្មោះ វី ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ ។

ជនរងគ្រោះ ស្រី ៤នាក់ទៀតមិនស្គាល់ឈ្មោះ បញ្ជូនទៅមន្ទីរពេទ្យ មុនកម្លាំងជំនាញទៅដល់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្តបន្ទាប់នៅឯមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាត យកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់